ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន

ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ​​នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤...

ឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០

ឯកសារគោលនយោបាយនេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តការវិនិយោគរបស់វិស័យឯកជន និង​ស្ថាប័នហិរញ្ញវត្ថុ ក្នុងការចូលរួមស្តារ,​កសាង, ជួសជុល, ប្រតិបត្តិការ និងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ...

នីតិវិធីគ្រប់គ្រងប្រតិបត្តិការ

នីតិវិធីប្រតិបត្តិការស្តង់ដារសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (SOP) មានគោលនយោបាយគោលការណ៍ណែនាំ និងនីតិវិធីសម្រាប់ការកំណត់អត្តសញ្ញាណ, ការរៀបចំ, លទ្ធកម្ម,ការអនុវត្ត និងការគ្រប់គ្រងការវិនិយោគសាធារណៈដែលធ្វើឡើងក្រោមភាពជាដៃគូឯកជនសាធារណៈ (PPPs) ។

SOP សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជនមានបីភាគ៖ ភាគ I: គោលការណ៍ និងនីតិវិធី, ភាគ II: ការណែនាំ និងភាគ III: សៀវភៅណែនាំលទ្ធកម្ម។

SOP ទាំង ៣ភាគ បានបញ្ចប់ដាក់ពិគ្រោះយោបល់ក្នុងកិច្ចប្រជុំកម្រិតអន្តរក្រសួង។