ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

សាវតារ

Viability Gap Financing (ហៅកាត់ VGF) គឺជាការឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាលផ្តល់ជូនដៃគូឯកជន ក្នុងការកាត់បន្ថយចំណាយទុនវិនិយោគ សំដៅបង្កើនផលចំំំណេញហិរញ្ញវត្ថុនៃគម្រោង។ ការផ្តល់ឧបត្ថម្ភធននេះអាស្រ័យ​តាម​បង្គោលច​រសមិទ្ធកម្មជាក់ស្តែងនីមួយៗ គិតពីការចាប់ផ្តើមការងារសាងសង់ និងអាចរហូតដល់ រយៈពេល ០២ ឆ្នាំ ក្រោយបញ្ចប់ការសាងសង់។

VGF អាចត្រូវបានផ្តល់ទៅគម្រោង PPP​ទាំងឡាយណា ដែលការចំណាយទុនវិនិយោគក្នុងទំហំធំ បណ្តាលឱ្យគម្រោងមិនអាចទទួលហិរញ្ញប្បទានពីធនាគារបាន ឬនៅពេលដែលបុរេសិក្សាសមិទ្ធិលទ្ធភាពបញ្ជាក់ថាគម្រោងនោះមិនអាចទ្រទ្រង់លើទិដ្ឋភាពហិរញ្ញវត្ថុបាន ហើយដែលការបន្ថយចំណាយទុនវិនិយោគនេះ​មិនបណ្តាលឱ្យមានការបន្ថយការលើកទឹកចិត្តលើសមិទ្ធកម្មសម្រាប់ដៃគូឯកជនទេ ដោយបង្គោលចរសម្រាប់

ផ្តល់មូលនិធិនេះ ត្រូវមានការកំណត់ច្បាស់លាស់។ ការអនុវត្តប្រើប្រាស់មូលនិធិនេះ​ ត្រូវបានរាជរដ្ឋាភិបាលពិចារណាក្នុងក្របខណ្ឌរយ:ពេលមធ្យមនិងវែង។