គម្រោង
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ គឺជាគម្រោងមួយស្ថិតក្នុងផែនការមេភស្ដុភារកម្មរបស់រាជរដ្ឋាភិបាល និងស្របតាមគោលដៅផែនការមេអន្តរកាលស្ដីពី “ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម” ក្នុងការបង្កើតជាមជ្ឈមណ្ឌលភស្ដុភារកម្មពហុបំណង ដើម្បីតភ្ជាប់ការដឹកជញ្ជូនទូកុងតឺន័រតាមរយៈផ្លូវថ្នល់ ផ្លូវរថភ្លើង ផ្លូវនាវាចរណ៍ កំពង់ផែទឹកជ្រៅ និងផ្លូវអាកាស សំដៅធានាឱ្យបាននូវការធ្វើទំនើបកម្ម និងការធ្វើសមាហរណកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទំនិញទាំងក្នុងតំបន់ និងសកលលោក និងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ផងដែរ។
គម្រោងនេះ រួមមានការរៀបចំអភិវឌ្ឍន៍, រចនាប្លង់, ហិរញ្ញប្បទាន, ការសាងសង់, និងការធ្វើប្រតិបត្តិការ លើមជ្ឈមណ្ឌលភស្តុភារកម្មដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបលំដាប់អន្តរជាតិ ក្នុងគោលដៅកាត់បន្ថយតម្លៃ និងពេលវេលានៃសេវាកម្មពាក់ព័ន្ធនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងភស្តុភារកម្ម ដែលកត្តាទាំងនេះមានភាពចាំបាច់ទៅដល់ការអភិវឌ្ឍប្រទេសកម្ពុជាទៅជាទីផ្សារដ៏ប្រកួតប្រជែងមួយក្នុងតំបន់។