menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

ក្របខ័ណ្ឌភ.រ.ជ.

តើ PPP ជាអ្វី?

ភាពជាដៃគូមានច្រើនប្រភេទ តែនៅក្នុងនេះ យើងរៀបរាប់ពីការវិនិយោគសាធារណៈ រវាងរដ្ឋ និងឯកជន ដែលមានអត្ថន័យ និងការប្រើប្រាស់ជាក់លាក់។

និយមន័យភាពជាដៃគូរវាងរដ្ឋ និងឯកជន

ភាពជាដៃគូរវាងរដ្ឋ និងឯកជន សំដៅដល់កិច្ចព្រមព្រៀងរវាងភាគីរដ្ឋ និងដៃគូឯកជន ដើម្បីធ្វើការងារស្តារ ជួសជុល ពង្រីក សាងសង់ ប្រតិបត្តិការ និង/ឬថែទាំលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬ ទ្រព្យសម្បត្តិគម្រោង ឬដើម្បីផ្តល់សេវាសាធារណៈ ក្នុងអំឡុងពេលកំណត់ណាមួយ។ ក្នុងកិច្ចព្រមព្រៀងនេះ ដៃគូឯកជនត្រូវធ្វើការវិនិយោគ ទទួលបន្ទុកហានិភ័យមួយចំណែក និងទទួលអត្ថប្រ- យោជន៍ផ្អែកលើសមិទ្ធកម្ម តាមខ និងលក្ខខណ្ឌ ដូចមានចែងក្នុងកិច្ចសន្យា ភ.រ.ជ.។