menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

យន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ

បញ្ជីក្រុមហ៊ុនទីប្រឹក្សា (IDC Panel)

សាវតារ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ.) មានតួនាទីគ្រប់គ្រង តាមដាន និងទទួលខុសត្រូវលើកិច្ចការជ្រើសរើស និងរៀបចំបញ្ជីក្រុមហ៊ុនទីប្រឹក្សា (IDC Panel) ដើម្បីផ្តល់សេវាទីប្រឹក្សាគាំទ្រដល់ការរៀបចំអភិវឌ្ឍ និងការអនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (ភ.រ.ជ.) នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដំណើរការនៃ ការជ្រើសរើសបញ្ជីទីប្រឹក្សា ត្រូវបានរៀបចំឡើងតាមវិធីសាស្រ្តនៃការជ្រើសរើសបែបគុណភាពជាមូលដ្ឋាន (Quality-Based Selection- QBS) ដែលអនុលោមតាមច្បាប់ស្តីពី ភ.រ.ជ. និងនីតិវិធីប្រតិបត្តិការរួមសម្រាប់គម្រោង ភ.រ.ជ.។

វិធីសាស្រ្ត QBS នេះ ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយទៅលើសំណើក្រុមហ៊ុនទីប្រឹក្សានីមួយៗ ផ្អែកលើបទពិសោធន៍ផ្នែកបច្ចេកទេស​ និងលក្ខខណ្ឌគុណវុឌ្ឍិរបស់ក្រុមហ៊ុនទាំងនោះ ដោយប្រើប្រាស់នូវលក្ខនិ្តកៈវាយតម្លៃ ស្របតាមឧត្តមានុវត្តន៍អន្ដរជាតិ។ ដំណើរការនៃការវាយតម្លៃនេះ ត្រូវបានរៀបចំឡើងប្រកបដោយតម្លាភាព​ និងសត្យានុម័ត ដើម្បីធានាបានថាការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាទាំងនេះ គឺធ្វើឡើងដោយផ្ដោតទៅលើលក្ខខណ្ឌគុណវឌ្ឍិ និងបទពិសោធន៍របស់ក្រុមហ៊ុន តែប៉ុណ្ណោះ។

ក្រុមហ៊ុនទីប្រឹក្សាដែលបានជ្រើសរើសដាក់បញ្ចូលក្នុងបញ្ជី IDC Panel នឹងត្រូវស្ថិតក្រោមកិច្ចសន្យា Indefinite Delivery Contract (IDC) រយៈពេល ០៣ ឆ្នាំ ដោយពុំមានការចងកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះឡើយ។ ទន្ទឹមនេះ ដើម្បីពន្លឿនដល់ការអនុវត្តគម្រោងនីមួយៗ មានតែក្រុមហ៊ុនទីប្រឹក្សាដែលស្ថិតក្នុងបញ្ជី IDC Panel ប៉ុណ្ណោះ, ដែលក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបានជ្រើសរើស និងចាត់ទុកថាមានលក្ខណសម្បត្តិគ្រប់គ្រាន់, និងអាចមានសិទ្ធចូលរួមដំណាក់កាលនៃការជ្រើសរើសទីប្រឹក្សាប្រតិបត្តិការ (Transaction Advisors) សម្រាប់អភិវឌ្ឍគម្រោង ភ.រ.ជ.។ សូមជម្រាបជូនថា បញ្ជី IDC Panel អាចនឹងត្រូវធ្វើបច្ចុប្បន្នភាពដើម្បីដាក់បញ្ចូលក្រុមហ៊ុនទីប្រឹក្សាបន្ថែម ឬដកចេញក្រុមហ៊ុនទីប្រឹក្សាណាមួយ ផ្អែកទៅលើទិដ្ឋភាពជាក់ស្ដែងរបស់ក្រុមហ៊ុន ​ ក៏ដូចជាទៅតាមតម្រូវការរបស់ អ.រ.ជ. ផងដែរ។

ក្រុមហ៊ុនទីប្រឹក្សានៃបញ្ជី IDC Panel នឹងត្រូវធ្វើការជ្រើសរើសដើម្បីផ្ដល់សេវាគាំទ្រប្រតិបត្តិការ និងគាំទ្រដល់ការរៀបចំអភិវឌ្ឍគម្រោង ភ.រ.ជ. តាមរយៈការប្រកាសជ្រើសរើសក្រុមហ៊ុនទីប្រឹក្សា (call-down assignment) របស់ស្ថាប័នសាមី។ ការជ្រើសរើសក្នុងដំណាក់កាលនេះ ត្រូវធ្វើឡើងដោយមានលក្ខណៈប្រកួតប្រជែង និងប្រើប្រាស់វិធីសាស្រ្តនៃការជ្រើសរើសសមស្របណាមួយ ក្នុងការវាយតម្លៃឯកសារដេញថ្លៃផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទីប្រឹក្សានីមួយៗ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌយោងការងារ (Term of Reference) ជាក់ស្តែងរបស់គម្រោង ភ.រ.ជ. នីមួយៗ។ បន្ទាប់ពីដំណើរការនៃការវាយតម្លៃខាងលើ, ស្ថាប័នសាមីនឹងរៀបចំចុះហត្ថលេខាទៅលើកិច្ចសន្យាគម្រោងជាមួយនឹងក្រុមហ៊ុនទីប្រឹក្សាដែលបានជាប់ការជ្រើសរើសនេះ។

បញ្ជីក្រុមហ៊ុនទីប្រឹក្សា

បន្ទាប់ពីការត្រួតពិនិត្យ វាយតម្លៃ និងជ្រើសរើសយ៉ាងម៉ត់ចត់, អ.រ.ជ បានបញ្ចប់ការរៀបចំបញ្ជី IDC Panel និងបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនទីប្រឹក្សាចំនួន ១១ (ដប់មួយ)​ ក្រុមហ៊ុន ដែលមានរាយនាមតាមអក្ខរក្រម ដូចខាងក្រោម៖

  • គេហទំព័រ: https://cpcs.ca/
  • ប្រទេសកាណាដា
  • ក្រុមហ៊ុនជាដៃគូ: DFDL Mekong (Cambodia) Co., Ltd.
  • គេហទំព័រ: https://www.crisil.com/
  • ប្រទេសឥណ្ឌា
  • ក្រុមហ៊ុនជាដៃគូ: PYT & Associates
  • គេហទំព័រ: https://www.ey.com/en_sg
  • ប្រទេសសិង្ហបុរី
  • ក្រុមហ៊ុនជាដៃគូ: Pinsent Masons MPillay LLP; DFDL Mekong (Cambodia) Co., Ltd.
  • គេហទំព័រៈ https://iospartners.com/
  • សហរដ្ឋអាមេរិក
  • ក្រុមហ៊ុនជាដៃគូ: TANCONS (Cambodia) Co., Ltd; Sok Siphana & Associates ; Osana International Inc. ; Tilleke & Gibbins (Cambodia) Ltd.
  • គេហទំព័រ: https://kpmg.com/kh/en/home.html
  • ប្រទេសកម្ពុជា
  • ក្រុមហ៊ុនជាដៃគូ: Sok Siphana & Associates
  • គេហទំព័រៈ https://www.miscaadvisors.com/
  • ចក្រភពអង់គ្លេស
  • ក្រុមហ៊ុនជាដៃគូ: Urban Foresight Limited; VDB Loi Ltd.; Mar & Associates
  • គេហទំព័រ: https://www.pwc.com/sg/en.html
  • ប្រទេសសិង្ហបុរី
  • ក្រុមហ៊ុនជាដៃគូ: PwC Cambodia; PwC Thailand, Rajah & Tann Singapore LLP; R&T Sok & Heng Law Office
  • គេហទំព័រៈ https://www.rebelgroup.com/en/
  • ប្រទេសហូឡង់
  • ក្រុមហ៊ុនជាដៃគូ: DFDL Mekong (Cambodia) Co., Ltd.
  • គេហទំព័រៈ https://www.rolandberger.com/en/
  • ប្រទេសសិង្ហបុរី
  • ក្រុមហ៊ុនជាដៃគូ: Sok Siphana & Associates