menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

អំពីស្ថាប័ន

អ្វីដែលយើងធ្វើ

ខណៈដែលក្រសួង និងស្ថាប័នផ្សេងៗរបស់រដ្ឋាភិបាលដឹងពីកាតព្វកិច្ចដែលត្រូវបំពេញដើម្បីអភិវឌ្ឍន៍តំបន់ ឬវិស័យនានាក្នុងអាណត្តិកិច្ចរបស់ខ្លួន ក្រសួងស្ថាបន័័ទាំងនេះប្រហែលជាមិនដឹងថា គម្រោងជាក់លាក់ណាមួយអាច ឬគួរធ្វើជាគម្រោង ភ.រ.ជ. ហើយប្រសិនបើដូច្នេះ តើត្រូវធ្វើដូចម្តេច? នេះជាកន្លែងដែលយើងអាចជួយបាន។

យើងសម្របសម្រួល និងផ្សព្វផ្សាយយន្តការ ភ.រ.ជ. ជាវិធីសាស្រ្តលទ្ធកម្មជំនួស និងប្រភពហិរញ្ញប្បទានសម្រាប់ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈ នៅពេលដែលវាសមហេតុផលដើម្បីធ្វើ។ នេះតម្រូវឱ្យយើងដើរតួជា "អ្នកគ្រប់គ្រង់គម្រោង" ដើម្បីធានាថាដំណើរការត្រឹមត្រូវ នឹងត្រូវបានអនុវត្តនៅក្នុងការកំណត់អត្តសញ្ញាណ ការជ្រើសរើស ការរៀបចំ លទ្ធកម្ម និងការអនុវត្តគម្រោង PPP ។ នេះមានសារៈសំខាន់ណាស់ ពីព្រោះយើងត្រូវថ្លឹងថ្លែងពីហានិភ័យ និងអត្ថប្រយោជន៍សម្រាប់ភាគីសាធារណៈ និងឯកជន។