menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

កិច្ចប្រជុំ

កិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្ដម Dominic Williams

នាថ្ងៃព្រហស្បតិ៍ ០៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣, ឯកឧត្ដម ឱម ម៉ាក់ធារិទ្ធ, អគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (GDPPP) និងសហការីនៃ GDPPP បានចូលរួមអម ឯកឧត្ដម មាស សុខសេនសាន, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្ដម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) នៅកម្ពុជា ក្រោមក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស (BIP) ដោយមានសមាភាពចូលរួមពីតំណាងរបស់ស្ថានទូតអង់គ្លេស និងក្រុមហ៊ុនទីប្រឹក្សា Boston Consulting Group ផងដែរ។