menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

កិច្ចប្រជុំ

គណៈកម្មាធិការអន្តរក្រសួងបានបើកកិច្ចប្រជុំលើសេចក្តីព្រាង

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ.) បានដឹកនាំមន្ត្រីជំនាញនៃ អ.រ.ជ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្រិតអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “នីតិវិធីគ្រប់គ្រងប្រតិបត្តិការ (SOP) សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (ភ.រ.ជ.) ភាគ ៣ ស្តីពី នីតិវិធីគ្រប់គ្រងលទ្ធកម្មគម្រោង ”។កិច្ចប្រជុំនេះរៀបចំតាមរយៈប្រព័ន្ធអនឡាញ។