

នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ.) បានដឹកនាំមន្ត្រីជំនាញនៃ អ.រ.ជ ចុះតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ចម្រុះវើលដ៏ប្រ៊ីតស្ព័តវីលេច (WorldBridge Sport Village) ស្ថិតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។