menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

គម្រោង

ព័ត៌មានលម្អិត

គម្រោង

គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ខេត្តកំពត
ទេសចរណ៍
ក្រសួងសាធារណការ និងដឹកជញ្ជូន
N/A
៩,២៧ លានដុល្លារអាម៉េរិក
ដំណាក់កាលទី៤៖ កិច្ចលទ្ធកម្ម និងការចុះកិច្ចសន្យា
គម្រោងផ្តួចផ្តើមដោយរដ្ឋ
ប្រតិបត្តិការ និងថែទាំ

គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ស្ថិតនៅខេត្តកំពត តាមដៃនៃដងព្រែក ក្នុងស្រុកទឹកឈូ មានចម្ងាយប្រមាណ ១៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៣ និងមានចម្ងាយ ៩,៣ គីឡូម៉ែត្រពីក្រុងកំពត។ គម្រោងនេះ  គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០ ៣០០ ម៉ែត្រការ៉េ (រួមបញ្ចូលទាំងច្រាំងចំណតដែលមានប្រវែង ១០៥  ម៉ែត្រ) និងបានចាប់ផ្តើមនៅឆ្នាំ២០១៨ ហើយត្រូវបានបញ្ចប់ភាគច្រើននៅចុងខែមិថុនា ឆ្នាំ២០២២។

កំពង់ផែទេសចរណ៍កំពត ជាធាតុផ្សំដ៏សំខាន់នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបិរយាបន្នក្នុងមហាអនុតំបន់មេគង្គ ដែលប្រើប្រាស់ថវិកាសាងសង់សរុបចំនួន ៩,២៧ លានដុល្លារអាម៉េរិក នឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ឆ្លងព្រំដែនតាមច្រករបៀងឆ្នេរខាងត្បូង ជំរុញបង្កើតឱកាសការងារ និងបង្កើតឱកាសបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់ និងអាជីវកម្មក្នុងស្រុកជាង ១០០ អាជីវកម្ម។ លើសពីនេះ គម្រោងនេះក៏មានគោលបំណងដើម្បីបង្កើតផ្លូវមួយបន្ថែមទៀតសម្រាប់បង្កើនសកម្មភាពទេសចរណ៍ ដែលនាំទៅដល់ផលប្រយោជន៍សេដ្ឋកិច្ចជារួមសម្រាប់ប្រទេស។