គម្រោង
គម្រោងចំណតរថយន្តឆ្លាតវៃ ក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ
ការដឹកជញ្ជូន
រដ្ឋបាលក្រុងព្រះសីហនុ
TBC
៣,៨ លានដុល្លារអាម៉េរិក
ដំណាក់កាលទី២៖ ការរៀបចំ និងវាយតម្លៃគម្រោង
គម្រោងផ្តួចផ្តើមដោយរដ្ឋ
TBC
គម្រោងចំណតរថយន្ដឆ្លាតវៃ មានគោលបំណងបង្កើតនូវទីតាំងចំណតឆ្លាតវៃមួយ ប្រកបដោយសុខុមាលភាព និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងបម្រើទៅដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកាន់ខេត្តព្រះសីហនុជារៀងរាល់ថ្ងៃ។ គម្រោងនេះ គ្រោងនឹងសាងសង់ឡើងជាអគារកម្ពស់ ៤ ជាន់ ដែលមានសមត្ថភាពផ្ទុកយានយន្តប្រមាណ ៣០០ គ្រឿង។ បន្ទាប់ពីបញ្ចប់ការសាងសង់រួច, គម្រោងនេះនឹងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបញ្ចេញផ្សែងពុលនៅតំបន់ជុំវិញ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Internet of Things (IoT) និងកម្មវិធីតាមទូរស័ព្ទដៃ ដែលអាចឱ្យអ្នកបើកបរធ្វើការកក់ទុកជាមុននូវចំណតយានយន្ត, ទទួលបានព័ត៌មានពីចំណតទំនេរ និងធ្វើការជ្រើសរើសទូទាត់សេវាចំណតនៅនឹងកន្លែងផងដែរ។