គម្រោង
គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង
Download project documents:
គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង មានគោលបំណងគាំទ្រដល់វិស័យអាទិភាពរបស់កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រួមមាន ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង តាមរយៈការពង្រឹងស័ក្តិសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន តាមរយៈការលើកកម្ពស់សេដ្ឋកិច្ចបៃតង។
គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង នឹងរួមបញ្ចូលការប្រើប្រាស់ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងការគិតគូរផ្នែកបរិស្ថានចក្រា ដើម្បីជួយឱ្យកម្ពុជាផ្តល់នូវតម្លៃបន្ថែមខុសប្លែកពីគេដល់វិនិយោគិន ក្រោមរូបភាពជាមជ្ឈមណ្ឌលកម្មន្តសាល និងឧស្សាហកម្មបៃតង ដោយផ្តោតលើវិស័យអាទិភាពដូចជា ឧស្សាហកម្មយានយន្ត គ្រឿងអេឡិចត្រូនិក និងវាយនភណ្ឌដែលមានតម្លៃបន្ថែមខ្ពស់។ គម្រោងនេះ ក៏នឹងចូលរួមកែប្រែ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ផងដែរ។