គម្រោង
គម្រោងប្រព័ន្ធធារាសាស្ត្រព្រៃកប្បាស
គម្រោងប្រព័ន្ធធារាសាស្រ្តព្រៃកប្បាស គឺរាប់បញ្ចូលប្រព័ន្ធធារាសាស្រ្តចំនួន ៣ ទីតាំង ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ១០,០០០ ហិកតា នៃខេត្តកណ្ដាល និងខេត្តតាកែវ។ លទ្ធផលនៃការសិក្សាគម្រោងបានបង្ហាញថា គម្រោងនេះអាចរៀបចំអនុវត្តតាមយន្តការ ភ.រ.ជ ក្រោមទម្រង់កិច្ចព្រមព្រៀងប្រតិបត្តិការ និងការថែទាំ (O&M Agreement)។ ដៃគូឯកជនដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ នឹងត្រូវទទួលខុសត្រូវលើដំណើរការប្រតិបត្តិការប្រចាំថ្ងៃ និងការថែទាំនៃគម្រោងប្រព័ន្ធធារាសាស្រ្តទាំងមូល ខណៈដែលភាគីរដ្ឋាភិបាលវិញ មានភារកិច្ចបន្តកាន់កាប់ ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោង និងបន្ដទំនួលខុសត្រូវរួមលើផ្នែកគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្តិ និងទុនវិនិយោគសម្រាប់គម្រោង។ ទម្រង់គម្រោង ភ.រ.ជ បែបនេះ អាចបង្កើននូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត, កែលម្អការដឹកជញ្ចូន និងការចែកចាយទឹក ព្រមទាំងបង្កើនផលិតភាពកសិកម្មរបស់ប្រជាកសិករ ផងដែរ។