គម្រោង
គម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ
ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តកំពត, ខេត្តកែប
ការដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន
China Road and Bridge Corporation (CRBC)
១ ៧០០ លានដុល្លារអាម៉េរិក
ដំណាក់កាលទី២៖ ការរៀបចំ និងវាយតម្លៃគម្រោង
គម្រោងផ្តួចផ្តើមដោយឯកជន
សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)
គម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណន គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ក្នុងប្រវតិ្តសាស្រ្តកម្ពុជា តភ្ជាប់ប្រព័ន្ធផ្លូវទឹកនៃទន្លេមេគង្គ និងទន្លេបាសាក់ តាមរយៈការជីកព្រែកសិប្បនិម្មិត្ត រួចបន្តហូរតាមរយៈទន្លេបាសាក់រហូតដល់សមុទ្រកម្ពុជា ដែលឆ្លងកាត់តាមខេត្តតាកែវ កំពត និងកែប និងមានប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ នៅពេលបញ្ចប់ការសាងសង់ គម្រោងនេះ នឹងចូលរួមពង្រឹងយ៉ាងខ្លាំងដល់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា, ធានាសុវត្ថិភាពនៃបណ្តាញផ្លូវទឹកជាតិ, គាំទ្រដល់កំណើនសេដ្ឋកិច្ច និងជំរុញដល់ការអភិវឌ្ឍក្នុងតំបន់។