គម្រោង
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ក្រុងព្រះសីហនុ
ការដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រុមហ៊ុន China Road and Bridge Corporation (CRBC)
១ ៨៩៧ លានដុល្លារអាម៉េរិក
ដំណាក់កាលទី៥៖ ការគ្រប់គ្រងកិច្ចសន្យាគម្រោង ភ.រ.ជ. (កំពុងប្រតិបត្តិការ និងថែទាំ)
គម្រោងផ្តួចផ្តើមដោយឯកជន
សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)
គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងជាផ្លូវ ៤ គន្លង និងមានចំណុចចាប់ផ្ដើមនៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ ដែលតភ្ជាប់ជាមួយនឹងផ្លូវក្រវាត់ក្រុងទី៣។ គម្រោងនេះឆ្លងកាត់តាមខេត្តកណ្ដាល, កំពង់ស្ពឺ, កោះកុង និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលជាកំពង់ផែសមុទ្រជ្រៅនៃប្រទេសកម្ពុជា។ ផ្លូវល្បឿនលឿននេះ មានប្រវែងសរុបចំនួន ១៨៧,០៥ គ.ម ហើយក៏ជាគម្រោងផ្លូវល្បឿនលឿនដំបូង បង្អស់ដែលបានដាក់ឱ្យដំណើរការនៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។