menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

គម្រោង

ព័ត៌មានលម្អិត

គម្រោង

គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ខេត្តកណ្តាល, ខេត្តព្រៃវែង, ខេត្តស្វាយរៀង
ការដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រុមហ៊ុន China Road and Bridge Corporation (CRBC)
១ ៣៨០ ប៊ីលានដុល្លារអាម៉េរិក
ដំណាក់កាលទី៥៖ ការគ្រប់គ្រងកិច្ចសន្យាគម្រោង ភ.រ.ជ.
គម្រោងផ្តួចផ្តើមដោយឯកជន
សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)

គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិត គ្រោងនឹងសាងសង់ជាផ្លូវ ៤ គន្លង និងត្រូវឆ្លងកាត់តាមខេត្តកណ្ដាល, ព្រៃវែង, ស្វាយរៀង និងឆ្ពោះទៅកាន់ក្រុងបាវិត ដែលជាទីក្រុងមួយស្ថិតនៅតាមបណ្ដោយព្រំដែនប្រទេសកម្ពុជា-វៀតណាម។ ផ្លូវល្បឿនលឿននេះ មានប្រវែងសរុបប្រមាណ ១៣៥,១០ គ.ម។ បន្ទាប់ពីការសាងសង់រួច, គម្រោងនេះនឹងចូលរួមលើកកម្ពស់ទៅដល់វិស័យដឹកជញ្ជូន, សេដ្ឋកិច្ច, សង្គមកិច្ច និងផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌រវាងទីក្រុង និងតំបន់ទាំងពីរ, ក៏ដូចជាគាំទ្រទៅដល់ការអភិវឌ្ឍជាតិ, ពង្រឹងភាពប្រកួតប្រជែង និងសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមផងដែរ។