ទីតាំង៖ ក្រុងព្រះសីហនុ
វិស័យ៖ ដឹកជញ្ជូន
ភ្នាក់ងារអនុវត្ត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ការពិពណ៌នាគម្រោង៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានគន្លងចំនួន ៤លាតសន្ធឹងពីភាគខាងលិចរាជធានីភ្នំពេញ តភ្ជាប់ផ្លូវក្រវ៉ាត់ក្រុង ឆ្ពោះទៅទិសនិរតី ដោយឆ្លងកាត់ខេត្តកណ្តាល, កំពង់ស្ពឺ, កោះកុង និងព្រះសីហនុ។ ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥ គ.ម ដែលជាផ្លូវល្បឿនលឿនបើកដំណើរការដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាព៖ ដំណាក់កាលប្រតិបត្តិការ និងថែទាំ
របៀបលទ្ធកម្ម៖ គម្រោងផ្តួចផ្តើមដោយឯកជន
ម៉ូដែលភាពជាដៃគូរវាងរដ្ឋ និងឯកជន៖ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)
ដៃគូឯកជន៖ China Road and Bridge Corporation (CRBC)
តម្លៃគម្រោង៖២ ប៊ីលានដុល្លារអាម៉េរិក