នាថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣, ឯកឧត្ដម ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (GDPPP) ព្រមទាំងសហការីនៃ GDPPP បានចូលរួមអម ឯកឧត្ដម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដឹកនាំកិច្ចប្រជុំជាមួយនឹងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាអំពីកាលានុវត្តភាព សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) នៅកម្ពុជា ដោយមានសមាសភាពចូលរួមពី លោក Winfried F. Wicklein, អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃ ADB, លោកស្រី Jyotsana Varma, នាយិកា ADB ប្រចាំប្រទេសកម្ពុជា និងក្រុមការងារនៃ ADB ផងដែរ។