menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

កិច្ចប្រជុំ

នីតិវិធីគ្រប់គ្រងប្រតិបត្តិការសម្រាប់គម្រោងភ.រ.ជ. ភាគ ៣

នាព្រឹកថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ.) បានដឹកនាំមន្ត្រីជំនាញនៃ អ.រ.ជ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្រិតអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “នីតិវិធីគ្រប់គ្រងប្រតិបត្តិការសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (ភ.រ.ជ.) ភាគ ៣ ស្តីពី នីតិវិធីគ្រប់គ្រងលទ្ធកម្មគម្រោង ”។