menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

វគ្គបណ្តុះបណ្តាល

ស្តីពីសិក្ខាសាលាបណ្តុះបណ្តាល

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ​ រដ្ឋាភិបាលប្រទេសអូស្រា្តលី ក្នុងកម្មវិធី Partnerships for Infrastructure​ (P4I) របស់នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnerships - PPP) នៅកម្ពុជា” ក្រោមកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធាន-មនុស្ស របស់ P4Iដោយរៀបចំបែងចែកវគ្គបណ្តុះបណ្តាលជាពីរកម្រិត សម្រាប់កម្រិតថ្នាក់ដឹកនាំ (Strategic Leaders)ដែលនឹងប្រព្រឹត្តទៅរយៈពេលកន្លះថ្ងៃ នៅថ្ងៃទី០៣​ ខែតុលាឆ្នាំ២០២៣, និងសម្រាប់កម្រិតមន្រ្តីគ្រប់គ្រងគម្រោង (Project Managers Officials) នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ​សូហ្វីតែលភ្នំពេញភូគីត្រា។ សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងមានការចូលរួមពីតំណាងនៃក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងកិច្ចការរៀបចំអភិវឌ្ឍគម្រោង PPP,តំណាងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា​, និងតំណាងក្រុមការងារកម្មវិធី P4I ដើម្បីធ្វើការផ្សព្វផ្សាយចែករំលែកនិងបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំព្រមទាំងមន្រ្តីរាជការ ទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដែលជាតួអង្គសំខាន់ក្នុងការអនុវត្តគម្រោងផ្ទាល់នៅតាមបណ្តាក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាឱ្យបានយល់ដឹងបន្ថែមអំពីវដ្តនៃគម្រោង PPP,​ ​នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោង PPP,​ និងក្របខណ្ឌនៃការអនុវត្តគម្រោងព្រមទាំងឧត្តមានុវត្តន៍អន្តរជាតិពាក់ព័ន្ធនិងគម្រោង PPP។​

សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមមាសសុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ