កម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I) ដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអូស្ត្រាលីត្រូវបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ។ ឯកអគ្គរាជទូត Pablo Kang បានអញ្ជើញបើកសម្ពោធកម្មវិធីនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផេង សុវិជ្ជានោ រដ្ឋលេខាធិការនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជននៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កម្មវិធី P4I ផ្តល់ជំនួយជាង ១២០លានដុល្លារ ដើម្បីសហការជាមួយប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត និងវៀតណាម ព្រមទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងវិស័យដឹកជញ្ជូន ថាមពល ភស្តុភាកម្ម និងទូរគមនាគមន៍ផងដែរ។
តាមរយៈ កម្មវិធី P4I អូស្ត្រាលីកំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការវិនិយោគសាធារណៈលើ វិស័យដឹកជញ្ជូន ថាមពល និងទូរគមនាគមន៍។
អូស្ត្រាលីមានមោទនភាព ចំពោះភាពជាដៃគូផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏យូរអង្វែងរបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជា។
Credit: Australia Embassy, Cambodia