menu

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

សិក្ខាសាលា

សេចក្តីជូនដំណឹងស្ដីអំពីសិក្ខាសាលាពិគ្រោះយោបល់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ“ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance - O&M) គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០ ព្រឹក នៅសណ្ឋាគារ​ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនិងតាមរយៈប្រព័ន្ធវីដេអូ។ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករកំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៍ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើការគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។

សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមឱម ម៉ាក់ធារិទ្ធអគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង, ព័ត៌មានទីផ្សារ, តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ, លក្ខខណ្ឌនៃការដេញថ្លៃ, និង ក្របខណ្ឌពេលវេលាក្នុងការរៀបចំអភិវឌ្ឍគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត។

ចំពោះក្រុមហ៊ុនឯកជន និងវិនិយោគិន ដែលមានចំណាប់អារម្មណ៍ចូលរួមសិក្ខាសាលាខាងលើអាចធ្វើការចុះឈ្មោះតាមរយៈលោក លឹម ឆវិទវិទូ ដែលមានអ៊ីម៉ែល chharvitvitou.lim@remove-this.gmail.remove-this.com ឬតាមទូរស័ព្ទលេខ ០៧៧ ៨៧៧ ៥៣៣ ។

សូមស្កេន​ QR Code ខាងក្រោមនេះ ដើម្បីទាញយកឯកសារ​ពាក់ព័ន្ធសម្រាប់កម្មវីធីសិក្ខាសាលាពិគ្រោះយោបល់នេះ​